បន្ទាប់ពីនេះ បើឃើញថាវាល្អសម្រាប់ប្រើប្រាស់ លោកអ្នកគ្រាន់តែបង់ប្រាក់ ១០ដុល្លាក្នុងមួយខែរយះពេល ២៧ ខែ
ចង្ក្រានអគ្គិសនីអ៊ីឃុក
អ៊ីណុក
ប័ណ្ណធានា
មិនគិតថ្លៃដឹកជញ្ជូន
ចង្ក្រានអ៊ីឃុកជាផ្នែកមួយនៃផលិតផលអេធិក អូស្រ្តាលីដែលជាក្រុមហ៊ុនឈានមុខលើចង្ក្រានអគ្គិសនី អេធិកបានដំណើរការនៅកម្ពូជារយះពេល៦ ឆ្នាំ ហើយបានជួយប្រជាជនជាង ១០០០០នាក់អោយទទួលបានការចម្អិនដែលទាន់សម័យ សុវត្តិភាព និងតម្លៃសមរម្យ ចង្ក្រានអ៊ីឃុក ជាបច្ចេកវិទ្យាទំនើប វាមានកម្ដៅលុះត្រាតែមានដាក់ឆ្នាំងពីលើ ផ្នែគដែលមិនប៉ះឆ្នាំង មិនមានកម្ដៅទេ វាមានប្រសិទ្ធិភាពខ្ពស់ កម្ដៅកើនឡើង និងថយចុះលឿន នៅពេលដែលយើងប្ដូរកម្រិតម្ដៅ
ចម្អិនម្ដងចំណាយជាមធ្យម ៥០០រៀល
ចម្អិនម្ដងចំណាយជាមធ្យម ៣០០រៀល លើតម្លៃអគ្គិសនីប្រើចង្ក្រានអគ្គិសនីចំណាយតិចជាងចង្ក្រានហ្គាសរហូតដល់ជាង ៤០%
មានអណ្តាតភ្លើងច្រើន និងងាយបញ្ឆេះ ហានិភ័យផ្ទុះខ្ពស់
មិនមានហានិភ័យបង្ករជាអគ្គីភ័យ។ ប្រើនូវបច្ចេកវិទ្យាឆ្លាតវៃ ដូច្នេះ វាមានសុវត្ថិភាពខ្ពស់។ មិនមានហានិភ័យលើការផ្ទុះដូចហ្គាសឡើយ។
ឆាប់អស់ហ្គាស និងត្រូវបញ្ចូលហ្គាសឡើងវិញ
ងាយស្រួលមែនទែន - អ្នកគ្រាន់តែចុចប៉ូតុង នោះឆ្នាំងនឹងទទួលបានកម្តៅភ្លាមៗ
ចំនាយពេលយូរក្នុងការបង្កើនកម្តៅអោយខ្ទះឆា និងត្រូវចំនាយពេលច្រើនក្នុងការលាងសម្អាត។ ត្រូវចំនាយពេលដើម្បើបញ្ចូលកំប៉ុងហ្គាសឡើងវិញ
បច្ចេកវិទ្យាវៃឆ្លាត(ទំនើប)ក្នុងការចម្លងកម្តៅបានលឿន ហើយផ្ទៃរាបស្មើរធានាបានចំពោះការជូតសម្អាតបានលឿន
ការដកដង្ហើមស្រូបយកហ្គាសកំប៉ុង ច្រើន អាចបណ្តាលឱ្យក្អួត ឈឺក្បាល និងចង្អោរ។
មិនមានផ្សែង រក្សាខ្យល់បរិសុទ្ធ ហើយបង្ករផលប៉ះពាល់ដល់សុខភាពអ្នក និងគ្រួសារ
មានអណ្តាតភ្លើងច្រើន និងងាយបញ្ឆេះ ហានិភ័យផ្ទុះខ្ពស់
មិនមានគ្រោះថ្នាក់អគ្គិភ័យ។ ប្រើនូវបច្ចេកវិទ្យាវៃឆ្លាត ដូច្នេះ វាមានសុវត្ថិភាពខ្ពស់។ មិនមានហានិភ័យផ្ទុះឡើយ។
ឆាប់អស់ហ្គាស និងត្រូវបញ្ចូលហ្គាសឡើងវិញ
ងាយស្រួលបិទ - អ្នកគ្រាន់តែចុចប៉ូតុង នោះឆ្នាំងនិងទទួលបានកម្តៅភ្លាមៗ
ចំនាយពេលយូរក្នុងការបង្កើនកម្តៅអោយខ្ទះឆា និងត្រូវចំនាយពេលច្រើនក្នុងការលាងសម្អាត។ ត្រូវចំនាយពេលដើម្បើបញ្ចូលកំប៉ុងហ្គាសឡើងវិញ
បច្ចេកវិទ្យាវៃឆ្លាត (ទំនើប) ឡើងកម្តៅបានលឿន ហើយផ្ទៃរាបស្មើរធានាបានចំពោះការលាងសម្អាតបានលឿន
ការដកដង្ហើមស្រូបយកហ្គាសកំប៉ុង ច្រើន អាចបណ្តាលឱ្យក្អួត ឈឺក្បាល និងចង្អោរ។
មិនមានផ្សែង រក្សាខ្យល់បរិសុទ្ធ ដោយមិនផ្តល់ផលប៉ះពាល់ដល់សុខភាព
ការប្រើប្រាស់
ស: តើខ្ញុំគួរសម្អាតចង្ក្រានដោយរបៀបណា?
ច: អតិថិជនដែលប្រើប្រាស់ចង្រ្កានអ៊ីឃុកគួរសម្អាតចង្រ្កានក្រោយពីពេលប្រើប្រាស់បន្ទាប់ពីទុកចង្រ្កានអោយត្រជាក់សិន។ ការសម្អាតចង្ក្រាននេះត្រូវប្រើក្រណាត់ទន់ហើយសើម ឬជ្រលក់ទឹកសាប៊ូតិចៗដើម្បីជូតសម្អាត ហើយទុកវាអោយស្ងួត ឬប្រើក្រណាត់ទន់ហើយស្ងួតមួយទៀតដើម្បីជូនជាការស្រេច។ បញ្ជាក់៖ មិនត្រូវប្រើអាចម៏ដែកដុសចានឆ្នាំង ឬសម្ភារៈណាដែលរឹងដើម្បីសម្អាចង្ក្រានទេព្រោះវាអាចធ្វើអោយឆ្កូត ឬខូចកញ្ជក់របស់ចង្ក្រាន។
ស: តើវាដំណើរការជាឆ្នាំងគ្រប់ប្រភេទមែនទេ?
ច: ទេ មិនដូច្នោះទេ ចង្ក្រាននេះរើសឆ្នាំង គឺវាចម្លងកំដៅចំពោះតែឆ្នាំងឬសម្ភារៈណាដែលមានជាតិម៉ាញ៉េទិចតែប៉ុណ្ណោះ ដូចជាឆ្នាំងប្រភេទដែលអ៊ីណុក ឬដែកក្រាស់។ ជាក់ស្តែងយើងផ្តល់ជូនអតិថិជនឆ្នាំង១ឈុត ដែលមានឆ្នាំង១ និងខ្ទះ១ សម្រាប់អតិថិជនជាស្រេច។ ប្រសិនបើដាក់ឆ្នាំងទៅវាមិនដំណើរការ ឬមិនចំលងកម្តៅនោះមានន័យថាឆ្នាំងនោះមិនអាចប្រើជាមួយចង្រ្កាននោះបានទេ។
ស: តើខ្ញុំអាចប្រើខ្ទះជាមួយចង្រ្កានអ៊ីឃុកបានដែរទេ?
ច:អាចបានប្រសិនបើខ្ទះរបស់អ្នកគឺជាខ្ទះប្រភេទបាតសំប៉ែតរាបស្មើ និងជាខ្ទះធ្វើពីដែរអ៊ីណុក ឬដែកក្រាស់ តែប្រសិនបើខ្ទះរបស់អ្នកបាតកោងនោះអ្នកមិនអាចប្រើបានទេព្រោះផ្ទៃនៃចង្រ្កានអ៊ីឃុកគឺមានផ្ទៃរាបស្មើ។
ស: តើចង្រ្កានអ៊ីឃុកនឹងក្តៅដែរឬទេប្រសិនខ្ញុំបើកវាហើយភ្លេចបិទ?
ច: ប្រសិនបើអ្នកបើកហើយមិនដាក់ឆ្នាំងលើចង្ក្រាននោះចង្កា្រនមិនដំណើរការទេ ហើយប្រសិនបើអ្នកដាក់ឆ្នាំងនោះវានឹងដំណើរការ តែប្រសិនបើមានតែឆ្នាំងទទេនោះចង្ក្រាននឹងបិទវិញដោយខ្លួនឯងបន្ទាប់ពីដំំណើរការបានមួយរយៈខ្លី គឺវាមានសុវត្ថិភាពមែនទែន។
ស: បន្ទាប់ពីចម្អិនអាហាររួចតើចង្ក្រាននឹងនៅក្តៅទៀតទេ?
ច: បាទចង្ក្រាននឹងនៅក្តៅមួយរយៈខ្លីបន្ទាប់ពីអ្នកចម្អិតអាហាររួចភ្លាមតែមិនយូរប៉ុន្មានទេវានឹងចុះត្រជាក់ធម្មតា។
ស: តើខ្ញុំអាចទិញឆ្នាំងបន្ថែមនៅឯណាបាន?
ច: តាមហាងលក់សំភារៈផ្ទះបាយ ឬផ្សារទំនើបដែលនៅក្បែរអ្នកប្រាកដជាមានលក់ គ្រាន់តែអ្នកគួរតែសួររក ឬបញ្ជាក់ថាវាផលិតពីដែលអ៊ីណុក ឬដែកក្រាស់ជាដើម ឬទិញក្រុមហ៊ុនខាងខ្ញុំមួយឈុតថែមទៀត។
ស: តើចង្រ្កានអ៊ីឃុកមានមុខងារការពារកុំអោយកូនក្មេងចុចបានដែរឬទេ?
ច: ប្រាកដណាស់ចង្រ្កានអ៊ីឃុកគឺផ្តោតលើសុវត្ថិភាពជាចម្បង។ ចង្រ្កានអ៊ីឃុកមានប៉ូតុងមុខងារដែលអាចអោយអតិថិជនចុចដើម្បីចាក់សោរការពារក្មេងៗចុចលេង ឬប្រើប្រាស់ដោយគ្មានការអនុញ្ញាតបាន។ សូមមើលសៀវភៅណែនាំពីការប្រើប្រាស់ដើម្បីបានជាពត៌មានបន្ថែម។
អគ្គិសនី
ស: តើចង្រ្កានអ៊ីឃុក ប្រើប្រាស់(ស៊ី)ភ្លើងអស់ប៉ុន្មាន?
ច: វាអាស្រ័យលើការប្រើប្រាស់តាមតម្រូវការរបស់អតិថិជនម្នាក់ៗ តែបើសិនជាអ្នកប្រើប្រាស់តែចង្ក្រានតែម្ខាងហើយក្នុងកម្រិតដែលក្តៅបំផុតនោះវាប្រើប្រាស់ភ្លើង១គីឡូវ៉ាត់ក្នុង១ម៉ោងពេញ។
ស: បើគិតជាការចំណាយថ្លៃភ្លើងធ្វើម្ហូប តើខ្ញុំត្រូវចំណាយប្រហែលប៉ុន្មាន?
ច: តាមទិន្នន័យដែលទទួលបានពីអតិថិជនមុនៗគឺពួកគាត់ចំណាយថ្លៃភ្លើងប្រមាណជាមួយរយប៉ែតសិបរៀល(១៨០)ក្នុងកាលធ្វើម្ហូបមួយពេល ដែលធៀបហ្នឹងហ្គាសគឺគាត់ចំណាយប្រមាណជាបួនរយរៀល(៤០០)ក្នុងមួយពេល។
ស: តើចង្ក្រានអគ្គិសនីអ៊ីឃុកល្អជាងចង្ក្រានហ្គាសដូចម្ត៉េចខ្លះ?
ច: ចង្រ្កានអ៊ីឃុក គឺល្អជាងចង្ក្រានហ្គាសព្រោះផ្តោត និងបំពាក់សំភារៈសុវត្ថិភាព(ចង្រ្កានមិនមានអណ្តាតភ្លើង ហើយភ្លើងត្រូវបានបំលែងជាកំដៅ)ជាពិសេសនោះគឺថាមពលកំដៅប្រមាណជា៩០%ដែលបំលែងពីអគ្គិសនីគឺចូលទៅលើការចម្អិន ដែលសម្រាប់ចង្ក្រានហ្គាសគឺមានតែកំដៅប្រមាណ៥០%ប៉ុណ្ណោះដែលចូលទៅក្នុងការចម្អិនម្ហូបអាហារដែលប្រមាណជាពាក់កណ្តាលគឺភាយចូលក្នុងខ្យល់ ឬបរិយាកាស។
ស: តើការប្រើចង្រ្កានអ៊ីឃុកចំណាយប្រាក់តិចជាងការប្រើចង្កា្រនហ្គាសLPGមែនដែរទេ?
ច: ជាមធ្យមចង្រ្កានអ៊ីឃុកចំណាយតិចជាងការប្រើប្រាស់ចង្ក្រានហ្គាសLPGប្រមាណជា៥៥%។
ស: ចុះបើករណីសំពាធភ្លើងអគ្គិសនីកើនឡើងក្នុងបណ្តាញតង់ស្យុង អាចមានផលប៉ះពាល់ដល់ចង្ក្រានដែរឬទេ?
ច: ចង្រ្កានអ៊ីឃុកមានប្រព័ន្ធទប់ភ្លើងការពារការកើនឡើងជាយថាហេតុដើម្បីកុំចង្រ្កានខូច ឬឆេះជាដើម។
ស: មានអ្វីកើតឡើងប្រសិនបញ្ហាឆេះ ឬឆ្លងខ្សែរភ្លើងក្នុងចង្ក្រាន??
ច: ចង្រ្កានអ៊ីឃុក ប្រើ PRCD (កុងតាក់សុវត្ថិភាព)នៅក្នុងប្រព័ន្ធចង្ក្រានដែលមានតួនាទីកាត់ផ្តាច់ប្រព័ន្ធភ្លើងដែលចូលទៅក្នុងចង្ក្រានការពារហានិភ័យនានាដូចជាការឆក់ជាដើម។
ស: តើអាចមានគ្រោះថ្នាក់ដែលឬទេក្នុងការចម្អិនអាហារដោយប្រើថាមពលអគ្គិសនី?
ច: សម្រាប់ចង្ក្រានអ៊ីឃុក គឺផ្តោតលើសុវត្ថិភាពជាចម្បង ហើយវាជាចង្ក្រានដែលមានសុវត្ថិភាពងាយស្រួលប្រើមិនមានអណ្តាតភ្លើង ថែមទាំងចាប់ផ្តើមដំណើរការលុះណាតែយើងដាក់ឆ្នាំងលើចង្ក្រាន ហើយពេលឈប់ប្រើចង្ក្រានសីតុណ្ហភាពលើផ្ទៃចង្ក្រានចុះត្រជាក់លឿនវិញទៀតផង។
ការបង់ប្រាក់ជាមួយប្រព័ន្ធផេហ្គោ
ស: តើអតិថិជនបង់ប្រាក់តាមរបៀបណា?
ច: រាល់ការទូទាត់ពីអតិថិជនគឺធ្វើឡើងតាមបញ្ជរភា្នក់ងារវេរប្រាក់វីង
ស: តើមានការប្រាក់ក្នុងការបង់ប្រាក់តាមរយៈការបង់រំលស់តាមរយៈប្រព័ន្ធផេហ្គោដែរឬទេ?
ច: បាទគឺមិនមានការប្រាក់សម្រាប់ការបង់រំលស់តាមរយៈប្រព័ន្ធផេហ្គោទេ។ អតិថិជនគ្រាន់តែបង់ប្រាក់ទៅតាមតម្លៃដែលគាត់បានជ្រើសរើសបង់ប្រចាំខែជាការស្រេច។
ស: ចុះបើខ្ញុំមានបញ្ហាហិរញ្ញវត្ថុក្នុងពេលកំពុងបង់រំលស់តើខ្ញុំគួរធ្វើដូចម្តេច?
ច: រាល់បញ្ហាតែងតែមានដំណោះស្រាយ គឺគ្រាន់តែអ្នកទាក់ទងមកខាងក្រុមហ៊ុនហើយយើងនឹងធ្វើការពិភាក្សាអំពីជម្រើសក្នុងការបង់សងដែលសមស្របសម្រាប់លោកអ្នក។
ស: ធ្វើដូចម្តេចដើម្បីដឹងឬធានាថាប្រាក់ដែលបានបង់គឺចុះក្នុងបញ្ជីចង្ក្រានដែលកំពុងប្រើនោះ?
ច: ចង្ក្រានបង់រំលស់តាមប្រព័ន្ធផេហ្គោ (PAYGO) គឺមានភ្ជាប់នូវលេខកូដ និងស៊ីមនៅក្នុងនោះដែលអាចអោយទិន្នន័យនៃការទូទាត់របស់អតិថិជនធ្វើបច្ចុប្បន្នភាពជាប្រចាំ។
ស: តើខ្ញុំអាចបង់ប្រាក់ផ្តាច់បានដែរឬទេបើខ្ញុំជ្រើសរើសការបង់រំលស់តាមប្រព័ន្ធផេហ្គោ (PAYGO)កាលពីដំបូង?
ច: ប្រាកដជាបាន មិនមានការផាកពិន័យទេហើយជាពិសេសនោះគឺបើសិនជាអ្នកសម្រេចចិត្តបង់ផ្តាច់មុនពេលអ្នកបង់បានពាក់កណ្តាលនោះអ្នកនឹងទទួលបានបញ្ចុះតម្លៃ៥%ថែមទៀតផង។