ជ្រើសរើសជម្រើសបង់ប្រាក់

បង់រំលោះផ្ទាល់ជាមួយក្រុមហ៊ុន ដោយគ្មានការប្រាក់នឹងឯកសារតម្កល់ នឹងមិនមានសិក្សាចំណូលចំណាយឡើយ

បង់ត្រឹមតែ 9.99 ដុល្លាក្នុង
1 ខែ រយៈពេល 24 ខែ

អាចលុបចោលការបញ្ជាទិញគ្រប់ពេល
បង់មុនជាមួយអ្នកដឹកជញ្ជូន $30

ធ្វើការបញ្ជាទិញឥឡូវនេះ

បង់ផ្តាច់ ចំណេញបាន យ៉ាងច្រើន បន្ថែមទៀត

ត្រឹមតែ $199

ធ្វើការបញ្ជាទិញឥឡូវនេះ

ការផ្ដល់ជូនមានកំណត់

បញ្ចារទិញឥលូវនេះ នឹងទទួលបានការថែមជូនឆ្នាំងមួយ នឹង ខ្ទះមួយ នៅក្នុងមួយឈុត !

អ៊ីឃុក

ចង្ក្រានអគ្គិសនីអ៊ីឃុក

ឆ្នាំង 1 ខ្ទះ 1

អ៊ីណុក

3 ឆ្នាំ

ប័ណ្ណធានា

48 ម៉ោង

មិនគិតថ្លៃដឹកជញ្ជូន

** រូបភាពឆ្នាំង នឹងខ្ទះខាងលើគឺជារូបតំណាង

បច្ចេកវីទ្យាទំនើប នឹងទាន់សម័យ

ចង្ក្រានអ៊ីឃុក​ជាផលិតផលមួយរបស់ក្រុមហ៊ុនអេធិកដែលជាក្រុមហ៊ុនអូស្រ្តាលី និងជាក្រុមហ៊ុនឈានមុខលើបច្ចេកវិទ្យាមធ្យោបាយចង្ក្រានចម្អិនអាហារដោយថាមពលស្អាត។ អេធិកបានដំណើរការនៅកម្ពុជាអស់រយៈពេលជាង៦ឆ្នាំរួចហើយ ព្រមទាំងបានជួយប្រជាជនជាង១០.០០០នាក់អោយទទួលបានមធ្យោបាយចម្អិនអាហារដែលទាន់សម័យ សុវត្ថិភាព និងមានតម្លៃសមរម្យទៀតផង។​ចង្ក្រានអ៊ីឃុក ប្រើប្រាស់បច្ចេកវិទ្យាម៉ាញ៉េទិកទំនើបដែលអាចអោយចង្ក្រានចម្លងកម្ដៅទៅឆ្នាំងផ្ទាល់តាមរយៈដែនមាញ៉េទិច។ វាអាចបញ្ជូនកម្តៅបានលឿន ហើយខ្លាំង ព្រមទាំងមានប្រសិទ្ធិភាពខ្ពស់ និងអាចបន្ថែម ឬបន្ថយកម្តៅបានភ្លាមៗ។

សុវត្ថិភាពខ្ពស់សម្រាប់គ្រួសារអ្នក

  • អ៊ីឃុក មានសុវត្ថិភាពខ្ពស់ និងរចនារបទស្អាត ហើយត្រជាក់ពេលអ្នកប៉ះចង្ក្រានផ្ទាល់ ដូច្នេះអ្នកលែងព្រួយបារម្ភថាសមាជិកគ្រួសារណាម្នាក់នឹងរលាកទៀតហើយ។
  • ប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ដែលអាចដំណើរការជាមួយគ្រប់សំភារៈផ្ទះបាយដែលផលិតពីគ្រប់សារធាតុដែក ដូចជាដែក ឬដែកអ៊ីណុកមួយចំនួន។
  • ភ្ជាប់មកជាមួយមុខងារពិសេសប្រកបដោយសុវត្ថិភាព  និងជៀសវាងការឡើងកម្តៅខ្លាំងពេក ដូច្នេះអ្នកអាចរីករាយជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់ជាមួយកម្រិតសីតុណ្ហភាពសមល្មម។

ចម្អិនអាហារដោយភាពងាយស្រួល

  • វាពិតជាងាយស្រួលប្រើមែនទែន! គឺគ្រាន់តែចុចប៉ូតុងបើកឬបិទនិងកំណត់កម្រិតកម្តៅដែលអ្នកពេញចិត្ត។
  • អាចប្តូរកម្តៅបានភ្លាមៗ!
  • មានកម្រិតកម្តៅចំនួន ៩លេខ
  • គ្រាន់តែចុចប៊ូតុងបើក ជ្រើសរើសកម្តៅដែលអ្នកចង់បាន រួចចាប់ផ្តើមចម្អិនតែម្តង
  • អាចប្រើឆ្នាំង២ ក្នុងពេលតែមួយ សម្រាប់ចង្រ្កានភ្លោះ

ងាយស្រួលក្នុងការជូតសម្អាត

  • ផ្ទៃកញ្ចក់រាបស្មើដែលមានន័យថា មានភាពងាយស្រួលក្នុងការជូតសម្អាតចង្រ្កានផងដែរ
  • ងាយស្រួលក្នុងការជូតសម្អាត-ជូតតែម្តងស្អាតហ្ម៎ង!
  • លែងមានឆ្នាំងខ្មៅ ឬកខ្វក់​ បណ្តាលមកពីផ្សែងទៀតហើយ។

ទទួលបានឆ្នាំង១ នឹងខ្ទះ១​

ដោយឥតគិតថ្លៃ

  • គុណភាពខ្ពស់ 
  • ជាប្រភេទ ដែកអ៊ីណុក​សុទ្ធ មិនចេះច្រែះ
  • ប្រើប្រាស់បានយូរឆ្នាំ

អ៊ីឃុក មានតម្លៃសមរម្យ

  • បង់ត្រឹមតែ $9.99 ដុល្លាក្នុង 1 ខែ រយៈពេល 24ខែ

ងាយស្រួលក្នុងការបង់ប្រាក់ បង់រំលោះជាមួយក្រុមហ៊ុនផ្តាល់ តាមរយៈវីង

អេប៊ីអេ នឹងអេសុីលីដា ដោយមិនគិតការប្រាក់ និងមិនត្រូវការទ្រព្យបញ្ចាំ 

យើងជានរណា

ចំពោះអ៊ីឃុក បេសកម្មរបស់យើងគឺចូលរួមអភិវឌ្ឍជីវិត និងជីវភាពមនុស្សរាប់ពាន់លាននាក់ដើម្បីអោយមានភាពកាន់តែល្អប្រសើតាមរយៈការចម្អិនអាហារជាមួយថាមពលស្អាត និងមានសុវត្ថិភាពខ្ពស់។ យើងមានទីស្នាក់ការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៦ឆ្នាំមកហើយ ហើយបានផ្តល់មធ្យោបាយក្នុងការជួយអោយប្រជាជនកម្ពុជាកាត់បន្ថយការចំណាយ ជៀសផុតពីផ្សែងពុលក្នុងផ្ទះបាយ ព្រមទាំងសន្សំប្រាក់ និងរស់នៅប្រកបដោយផាសុខភាព។

បំពេញពត៍មានខាងក្រោមដើម្បី
បញ្ជាទិញចង្ក្រានអគ្គិសនីអ៊ីឃុកឥលូវនេះ


  • សុវត្ថិភាពសម្រាប់គ្រួសារអ្នក
  • ធានារយៈពេល 3 ឆ្នាំ
  • មានការថែមជូនឆ្នាំង 1និងខ្ទះ1
  • ត្រូវបានរចនាឡើងនៅប្រទេសអូស្រ្តាលី
  • មានទីស្នាក់ការ និងប្រតិបត្តិការនៅប្រទេសកម្ពុជារយៈពេល 6ឆ្នាំហើយ

សំនួរត្រូវបានសួរជារឿយៗ

របៀបនៃការថែទាំចង្ក្រាន

ស: តើខ្ញុំគួរសម្អាតចង្ក្រានដោយរបៀបណា?
ច: អតិថិជនដែលប្រើប្រាស់ចង្រ្កានអ៊ីឃុកគួរសម្អាតចង្រ្កានក្រោយពីពេលប្រើប្រាស់បន្ទាប់ពីទុកចង្រ្កានអោយត្រជាក់សិន។ ការសម្អាតចង្ក្រាននេះត្រូវប្រើក្រណាត់ទន់ហើយសើម ឬជ្រលក់ទឹកសាប៊ូតិចៗដើម្បីជូតសម្អាត ហើយទុកវាអោយស្ងួត ឬប្រើក្រណាត់ទន់ហើយស្ងួតមួយទៀតដើម្បីជូនជាការស្រេច។បញ្ជាក់៖ មិនត្រូវប្រើអាចម៏ដែកដុសចានឆ្នាំង ឬសម្ភារៈណាដែលរឹងដើម្បីសម្អាចង្ក្រានទេព្រោះវាអាចធ្វើអោយឆ្កូត ឬខូចកញ្ជក់របស់ចង្ក្រាន។

ស: តើចង្ក្រានប្រភេទនេះប្រើជាមួយឆ្នាំងណាក៏បានមែនទេ?
ច: ទេ មិនដូច្នោះទេ ចង្ក្រាននេះរើសឆ្នាំង គឺវាចម្លងកំដៅចំពោះតែឆ្នាំងឬសម្ភារៈណាដែលមានជាតិម៉ាញ៉េទិចតែប៉ុណ្ណោះ ដូចជាឆ្នាំងប្រភេទដែលអ៊ីណុក ឬដែកក្រាស់។ ជាក់ស្តែងយើងផ្តល់ជូនអតិថិជនឆ្នាំង១ឈុត ដែលមានដល់ទៅ៣ឆ្នាំងសម្រាប់អតិថិជនដែលជាវចង្ក្រានពីក្រុមហ៊ុនយើង គឺដើម្បីអោយកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងដើម្បីអោយដឹងថាចង្រ្កានដំណើរការ ឬឆ្នាំងប្រភេទណាអាចប្រើប្រាស់ជាមួយចង្ក្រាននេះបាន។ ប្រសិនបើដាក់ឆ្នាំងទៅវាមិនដំណើរការ ឬមិនចំលងកម្តៅនោះមានន័យថាឆ្នាំងនោះមិនអាចប្រើជាមួយចង្រ្កាននោះបានទេ។

ស: តើខ្ញុំអាចប្រើខ្ទះជាមួយចង្រ្កានអ៊ីឃុកបានដែរទេ?
ច: អាចបានប្រសិនបើខ្ទះរបស់អ្នកគឺជាខ្ទះប្រភេទបាតសំប៉ែតរាបស្មើ និងជាខ្ទះធ្វើពីដែរអ៊ីណុក ឬដែកក្រាស់ តែប្រសិនបើខ្ទះរបស់អ្នកបាតកោងនោះអ្នកមិនអាចប្រើបានទេព្រោះផ្ទៃនៃចង្រ្កានអ៊ីឃុកគឺមានផ្ទៃរាបស្មើ។

ស: តើមានលេខទូរស័ព្ទខាងសេវាកម្មដែរឬទេ?
ច: បាទ/ចាស , អតិថិជនអាចខលទៅលេខ 0979558411/095948845

ស: តើចង្រ្កានអ៊ីឃុកនឹងក្តៅដែរឬទេប្រសិនខ្ញុំបើកវាហើយភ្លេចបិទ?
ច: ប្រសិនបើអ្នកបើកហើយមិនដាក់ឆ្នាំងលើចង្ក្រាននោះចង្កា្រនមិនដំណើរការទេ ហើយប្រសិនបើអ្នកដាក់ឆ្នាំងនោះវានឹងដំណើរការ តែប្រសិនបើមានតែឆ្នាំងទទេនោះចង្ក្រាននឹងបិទវិញដោយខ្លួនឯងបន្ទាប់ពីដំំណើរការបានមួយរយៈខ្លី គឺវាមានសុវត្ថិភាពមែនទែន។នបើមានតែឆ្នាំងទទេនោះចង្ក្រាននឹងបិទវិញដោយខ្លួនឯងបន្ទាប់ពីដំំណើរការបានមួយរយៈខ្លី គឺវាមានសុវត្ថិភាពមែនទែន។

ស: បន្ទាប់ពីចម្អិនអាហាររួចតើចង្ក្រាននឹងនៅក្តៅទៀតទេ?
ច: បាទចង្ក្រាននឹងនៅក្តៅមួយរយៈខ្លីបន្ទាប់ពីអ្នកចម្អិតអាហាររួចភ្លាមតែមិនយូរប៉ុន្មានទេវានឹងចុះត្រជាក់ធម្មតា។


កម្រិតនៃការប្រើបាស់ភ្លើងអគ្គិសនី

ស: តើចង្រ្កានអ៊ីឃុក ប្រើប្រាស់​(ស៊ី)ភ្លើងអស់ប៉ុន្មាន?
ច: វាអាស្រ័យលើការប្រើប្រាស់តាមតម្រូវការរបស់អតិថិជនម្នាក់ៗ តែបើសិនជាអ្នកប្រើប្រាស់តែចង្ក្រានតែម្ខាងហើយក្នុងកម្រិតដែលក្តៅបំផុតនោះវាប្រើប្រាស់ភ្លើង១គីឡូវ៉ាត់ក្នុង១ម៉ោងពេញ។

ស: បើគិតជាការចំណាយថ្លៃភ្លើងធ្វើម្ហូប តើខ្ញុំត្រូវចំណាយប្រហែលប៉ុន្មាន?
ច: តាមទិន្នន័យដែលទទួលបានពីអតិថិជនមុនៗគឺពួកគាត់ចំណាយថ្លៃភ្លើងប្រមាណជាបីរយរៀលក្នុងកាលធ្វើម្ហូបមួយពេល ដែលធៀបហ្នឹងហ្គាសគឺគាត់ចំណាយប្រមាណជាប្រាំរយរៀលក្នុងមួយពេល។

ស: តើចង្ក្រានអគ្គិសនីអ៊ីឃុកល្អជាងចង្ក្រានហ្គាសដូចម្ត៉េចខ្លះ?
ច: ចង្រ្កានអ៊ីឃុក គឺល្អជាងចង្ក្រានហ្គាសព្រោះផ្តោត និងបំពាក់សំភារៈសុវត្ថិភាព(ចង្រ្កានមិនមានអណ្តាតភ្លើង ហើយភ្លើងត្រូវបានបំលែងជាកំដៅ)ជាពិសេសនោះគឺថាមពលកំដៅប្រមាណជា៩០%ដែលបំលែងពីអគ្គិសនីគឺចូលទៅលើការចម្អិន ដែលសម្រាប់ចង្ក្រានហ្គាសគឺមានតែកំដៅប្រមាណ៥០%ប៉ុណ្ណោះដែលចូលទៅក្នុងការចម្អិនម្ហូបអាហារដែលប្រមាណជាពាក់កណ្តាលគឺភាយចូលក្នុងខ្យល់ ឬបរិយាកាស។


របៀបនៃការបង់បា្រក់

ស: តើអតិថិជនបង់ប្រាក់តាមរបៀបណា?
ច: រាល់ការទូទាត់ពីអតិថិជនគឺធ្វើឡើងតាមបញ្ជរភា្នក់ងារវេរប្រាក់វីង នឹងកម្មវិធីធនាគារអេប៊ីអេ នឹងអេសុីលីដា

ស: តើមានការប្រាក់ក្នុងការបង់ប្រាក់តាមរយៈការបង់រំលស់តាមរយៈប្រព័ន្ធផេហ្គោដែរឬទេ?
ច: បាទគឺមិនមានការប្រាក់សម្រាប់ការបង់រំលស់តាមរយៈប្រព័ន្ធផេហ្គោទេ។ អតិថិជនគ្រាន់តែបង់ប្រាក់ទៅតាមតម្លៃដែលគាត់បានជ្រើសរើសបង់ប្រចាំខែជាការស្រេច។