ការផ្ដល់ជូនមានកំណត់

បញ្ជារទិញក្នុងថ្ងៃនេះនឹងទទួលបានការថែមជូនឆ្នាំង២ និងខ្ទះ១!

អ៊ីឃុក

ចង្ក្រានអគ្គិសនីអ៊ីឃុក

ឆ្នាំង 2 ខ្ទះ 1

អ៊ីណុក

3 ឆ្នាំ

ប័ណ្ណធានា

48 ម៉ោង

មិនគិតថ្លៃដឹកជញ្ជូន

វា គឺជាសិល្បះបច្ចេកវិទ្យា

ចង្ក្រានអ៊ីឃុក​ជាផ្នែកមួយនៃផលិតផលអេធិក អូស្រ្តាលីដែលជាក្រុមហ៊ុនឈានមុខលើចង្ក្រានអគ្គិសនី អេធិកបានដំណើរការនៅកម្ពូជារយះពេល៦ ឆ្នាំ ហើយបានជួយប្រជាជនជាង ១០០០០នាក់អោយទទួលបានការចម្អិនដែលទាន់សម័យ សុវត្តិភាព និងតម្លៃសមរម្យ ចង្ក្រានអ៊ីឃុក ជាបច្ចេកវិទ្យាទំនើប វាមានកម្ដៅលុះត្រាតែមានដាក់ឆ្នាំងពីលើ ផ្នែគដែលមិនប៉ះឆ្នាំង មិនមានកម្ដៅទេ វាមានប្រសិទ្ធិភាពខ្ពស់​ កម្ដៅកើនឡើង និងថយចុះលឿន នៅពេលដែលយើងប្ដូរកម្រិតម្ដៅ

សុវត្ថិភាពខ្ពស់សម្រាប់គ្រួសារអ្នក

  • អ៊ីឃុក មានសុវត្ថិភាពខ្ពស់ និងរចនារបទស្អាត ហើយត្រជាក់ពេលអ្នកប៉ះចង្ក្រានផ្ទាល់ ដូច្នេះអ្នកលែងព្រួយបារម្ភថាសមាជិកគ្រួសារណាម្នាក់នឹងរលាកទៀតហើយ។
  • ប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ដែលអាចដំណើរការជាមួយគ្រប់សំភារៈផ្ទះបាយដែលផលិតពីគ្រប់សារធាតុដែក ដូចជាដែក ឬដែកអ៊ីណុកមួយចំនួន។
  • ភ្ជាប់មកជាមួយមុខងារពិសេសប្រកបដោយសុវត្ថិភាព និងជៀសវាងការឡើងកម្តៅខ្លាំងពេក ដូច្នេះអ្នកអាចរីករាយជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់ជាមួយកម្រិតសីតុណ្ហភាពសមល្មម។

ចម្អិនអាហារដោយភាពងាយស្រួល

  • វាពិតជាងាយស្រួលប្រើមែនទែន! គឺគ្រាន់តែចុចប៉ូតុងបើកឬបិទនិងកំណត់កម្រិតកម្តៅដែលអ្នកពេញចិត្ត។ អ្នក អាចប្តូរកម្តៅបានភ្លាមៗ
  • អាចប្តូរកម្តៅបានភ្លាមៗ!
  • មានកម្រិតកម្តៅចំនួន ៩លេខ
  • គ្រាន់តែចុចប៊ូតុងបើក ជ្រើសរើសកម្តៅដែលអ្នកចង់បាន រួចចាប់ផ្តើមចម្អិនតែម្តង
  • អាចប្រើឆ្នាំង២ ក្នុងពេលតែមួយ សម្រាប់ចង្រ្កានភ្លោះ

ប្រើពេលខ្លីក្នុងការជូតសម្អាត

  • ផ្ទៃកញ្ចក់រាបស្មើដែលមានន័យថា មានភាពងាយស្រួលក្នុងការជូតសម្អាតចង្រ្កានផងដែរ
  • ងាយស្រួលក្នុងការជូតសម្អាត-ជូតតែម្តងស្អាតហ្ម៎ង!
  • លែងមានឆ្នាំងខ្មៅ ឬកខ្វក់​ បណ្តាលមកពីផ្សែងទៀតហើយ។

ធ្វើការបញ្ជាទិញចង្ក្រានអគ្គិសនីអ៊ីឃុកឥលូវនេះ

ការផ្ដល់ជូនសម្រាប់ការបង់រំលោះមួយខែ​១០ដុល្លា​មានកំណត់ បង់លុយតាមរយះវីង

  • ប្រព័ន្ធផេហ្គោដំណើរការ
  • សុវត្តិភាពសម្រាប់គ្រួសារលោកអ្នក
  • ធានារយៈពេល ៥ឆ្នាំ
  • មានការបន្ថែមជូនឧបករណ៍ផ្ទះបាយ ៣
  • ត្រូវបានរចនាឡើងនៅប្រទេសអូស្រ្តាលី
  • មានមូលដ្ឋាននៅកម្ពុជារយះពេល៦ឆ្នាំមកហើយ

ការប្រើប្រាស់ចង្ក្រានហ្គាស និងចង្ក្រានអគ្គិសនី

ហ្គាសកំប៉ុង

ចង្ក្រានអគ្គិសនីអ៊ីឃុក

ការចំណាយក្នុងការប្រើម្ដងៗ

ចម្អិនម្ដងចំណាយជាមធ្យម ៥០០​រៀល

ចម្អិនម្ដងចំណាយជាមធ្យម ៣០០រៀល លើតម្លៃអគ្គិសនីប្រើចង្ក្រានអគ្គិសនីចំណាយតិចជាងចង្ក្រានហ្គាសរហូតដល់ជាង ៤០%

សុវត្ថិភាព

មានអណ្តាតភ្លើងច្រើន និងងាយបញ្ឆេះ ហានិភ័យផ្ទុះខ្ពស់

មិនមានហានិភ័យបង្ករជាអគ្គីភ័យ។ ប្រើនូវបច្ចេកវិទ្យាឆ្លាតវៃ ដូច្នេះ វាមានសុវត្ថិភាពខ្ពស់។​ មិនមានហានិភ័យលើការផ្ទុះដូចហ្គាសឡើយ។

ភាពងាយស្រួលក្នុងការប្រើប្រាស់

ឆាប់អស់ហ្គាស និងត្រូវបញ្ចូលហ្គាសឡើងវិញ

ងាយស្រួលមែនទែន - អ្នកគ្រាន់តែចុចប៉ូតុង នោះឆ្នាំងនឹងទទួលបានកម្តៅភ្លាមៗ

សន្សំពេលវេលា

ចំនាយពេលយូរក្នុងការបង្កើនកម្តៅអោយខ្ទះឆា និងត្រូវចំនាយពេលច្រើនក្នុងការលាងសម្អាត។ ត្រូវចំនាយពេលដើម្បើបញ្ចូលកំប៉ុងហ្គាសឡើងវិញ

បច្ចេកវិទ្យាវៃឆ្លាត(ទំនើប)ក្នុងការចម្លងកម្តៅបានលឿន ហើយផ្ទៃរាបស្មើរធានាបានចំពោះការជូតសម្អាតបានលឿន

ហានិភ័យចំពោះសុខភាព

ការដកដង្ហើមស្រូបយកហ្គាសកំប៉ុង ច្រើន អាចបណ្តាលឱ្យក្អួត ឈឺក្បាល និងចង្អោរ។

មិនមានផ្សែង រក្សាខ្យល់បរិសុទ្ធ ហើយបង្ករផលប៉ះពាល់ដល់សុខភាពអ្នក និងគ្រួសារ

មានសុវត្ថិភាព

ហ្គាសកំប៉ុង

អ៊ីឃុក

មានអណ្តាតភ្លើងច្រើន និងងាយបញ្ឆេះ ហានិភ័យផ្ទុះខ្ពស់

មិនមានគ្រោះថ្នាក់អគ្គិភ័យ។ ប្រើនូវបច្ចេកវិទ្យាវៃឆ្លាត ដូច្នេះ វាមានសុវត្ថិភាពខ្ពស់។​ មិនមានហានិភ័យផ្ទុះឡើយ។

ភាពងាយស្រួលនៃការប្រើប្រាស់

ហ្គាសកំប៉ុង

អ៊ីឃុក

ឆាប់អស់ហ្គាស និងត្រូវបញ្ចូលហ្គាសឡើងវិញ

ងាយស្រួលបិទ - អ្នកគ្រាន់តែចុចប៉ូតុង នោះឆ្នាំងនិងទទួលបានកម្តៅភ្លាមៗ

សន្សំពេលវេលា

ហ្គាសកំប៉ុង

អ៊ីឃុក

ចំនាយពេលយូរក្នុងការបង្កើនកម្តៅអោយខ្ទះឆា និងត្រូវចំនាយពេលច្រើនក្នុងការលាងសម្អាត។ ត្រូវចំនាយពេលដើម្បើបញ្ចូលកំប៉ុងហ្គាសឡើងវិញ

បច្ចេកវិទ្យាវៃឆ្លាត (ទំនើប) ឡើងកម្តៅបានលឿន ហើយផ្ទៃរាបស្មើរធានាបានចំពោះការលាងសម្អាតបានលឿន

ហានិភ័យចំពោះសុខភាព

ហ្គាសកំប៉ុង

អ៊ីឃុក

ការដកដង្ហើមស្រូបយកហ្គាសកំប៉ុង ច្រើន អាចបណ្តាលឱ្យក្អួត ឈឺក្បាល និងចង្អោរ។

មិនមានផ្សែង រក្សាខ្យល់បរិសុទ្ធ ដោយមិនផ្តល់ផលប៉ះពាល់ដល់សុខភាព

សម្រង់សំនួរដែលត្រូវបានសាកសួរជារឿយៗ

ការប្រើប្រាស់

ស: តើខ្ញុំគួរសម្អាតចង្ក្រានដោយរបៀបណា?
ច: អតិថិជនដែលប្រើប្រាស់ចង្រ្កានអ៊ីឃុកគួរសម្អាតចង្រ្កានក្រោយពីពេលប្រើប្រាស់បន្ទាប់ពីទុកចង្រ្កានអោយត្រជាក់សិន។ ការសម្អាតចង្ក្រាននេះត្រូវប្រើក្រណាត់ទន់ហើយសើម ឬជ្រលក់ទឹកសាប៊ូតិចៗដើម្បីជូតសម្អាត ហើយទុកវាអោយស្ងួត ឬប្រើក្រណាត់ទន់ហើយស្ងួតមួយទៀតដើម្បីជូនជាការស្រេច។ បញ្ជាក់៖ មិនត្រូវប្រើអាចម៏ដែកដុសចានឆ្នាំង ឬសម្ភារៈណាដែលរឹងដើម្បីសម្អាចង្ក្រានទេព្រោះវាអាចធ្វើអោយឆ្កូត ឬខូចកញ្ជក់របស់ចង្ក្រាន។

ស: តើវាដំណើរការជាឆ្នាំងគ្រប់ប្រភេទមែនទេ?
ច: ទេ មិនដូច្នោះទេ ចង្ក្រាននេះរើសឆ្នាំង គឺវាចម្លងកំដៅចំពោះតែឆ្នាំងឬសម្ភារៈណាដែលមានជាតិម៉ាញ៉េទិចតែប៉ុណ្ណោះ ដូចជាឆ្នាំងប្រភេទដែលអ៊ីណុក ឬដែកក្រាស់។ ជាក់ស្តែងយើងផ្តល់ជូនអតិថិជនឆ្នាំង១ឈុត ដែលមានឆ្នាំង២ និងខ្ទះ១ សម្រាប់អតិថិជនជាស្រេច។ ប្រសិនបើដាក់ឆ្នាំងទៅវាមិនដំណើរការ ឬមិនចំលងកម្តៅនោះមានន័យថាឆ្នាំងនោះមិនអាចប្រើជាមួយចង្រ្កាននោះបានទេ។

ស: តើខ្ញុំអាចប្រើខ្ទះជាមួយចង្រ្កានអ៊ីឃុកបានដែរទេ?
ច:អាចបានប្រសិនបើខ្ទះរបស់អ្នកគឺជាខ្ទះប្រភេទបាតសំប៉ែតរាបស្មើ និងជាខ្ទះធ្វើពីដែរអ៊ីណុក ឬដែកក្រាស់ តែប្រសិនបើខ្ទះរបស់អ្នកបាតកោងនោះអ្នកមិនអាចប្រើបានទេព្រោះផ្ទៃនៃចង្រ្កានអ៊ីឃុកគឺមានផ្ទៃរាបស្មើ។

ស: តើចង្រ្កានអ៊ីឃុកនឹងក្តៅដែរឬទេប្រសិនខ្ញុំបើកវាហើយភ្លេចបិទ?
ច: ប្រសិនបើអ្នកបើកហើយមិនដាក់ឆ្នាំងលើចង្ក្រាននោះចង្កា្រនមិនដំណើរការទេ ហើយប្រសិនបើអ្នកដាក់ឆ្នាំងនោះវានឹងដំណើរការ តែប្រសិនបើមានតែឆ្នាំងទទេនោះចង្ក្រាននឹងបិទវិញដោយខ្លួនឯងបន្ទាប់ពីដំំណើរការបានមួយរយៈខ្លី គឺវាមានសុវត្ថិភាពមែនទែន។

ស: បន្ទាប់ពីចម្អិនអាហាររួចតើចង្ក្រាននឹងនៅក្តៅទៀតទេ?
ច: បាទចង្ក្រាននឹងនៅក្តៅមួយរយៈខ្លីបន្ទាប់ពីអ្នកចម្អិតអាហាររួចភ្លាមតែមិនយូរប៉ុន្មានទេវានឹងចុះត្រជាក់ធម្មតា។

ស: តើខ្ញុំអាចទិញឆ្នាំងបន្ថែមនៅឯណាបាន?
ច: តាមហាងលក់សំភារៈផ្ទះបាយ ឬផ្សារទំនើបដែលនៅក្បែរអ្នកប្រាកដជាមានលក់ គ្រាន់តែអ្នកគួរតែសួររក​ ឬបញ្ជាក់ថាវាផលិតពីដែលអ៊ីណុក ឬដែកក្រាស់ជាដើម ឬទិញក្រុមហ៊ុនខាងខ្ញុំមួយឈុតថែមទៀត។

ស: តើចង្រ្កានអ៊ីឃុកមានមុខងារការពារកុំអោយកូនក្មេងចុចបានដែរឬទេ?
ច: ប្រាកដណាស់​ចង្រ្កានអ៊ីឃុកគឺផ្តោតលើសុវត្ថិភាពជាចម្បង។ ចង្រ្កានអ៊ីឃុកមានប៉ូតុងមុខងារដែលអាចអោយអតិថិជនចុចដើម្បីចាក់សោរការពារក្មេងៗចុចលេង ឬប្រើប្រាស់ដោយគ្មានការអនុញ្ញាតបាន។ សូមមើលសៀវភៅណែនាំពីការប្រើប្រាស់ដើម្បីបានជាពត៌មានបន្ថែម។



អគ្គិសនី

ស: តើចង្រ្កានអ៊ីឃុក ប្រើប្រាស់​(ស៊ី)ភ្លើងអស់ប៉ុន្មាន?
ច: វាអាស្រ័យលើការប្រើប្រាស់តាមតម្រូវការរបស់អតិថិជនម្នាក់ៗ តែបើសិនជាអ្នកប្រើប្រាស់តែចង្ក្រានតែម្ខាងហើយក្នុងកម្រិតដែលក្តៅបំផុតនោះវាប្រើប្រាស់ភ្លើង១គីឡូវ៉ាត់ក្នុង១ម៉ោងពេញ។

ស: បើគិតជាការចំណាយថ្លៃភ្លើងធ្វើម្ហូប តើខ្ញុំត្រូវចំណាយប្រហែលប៉ុន្មាន?
ច: តាមទិន្នន័យដែលទទួលបានពីអតិថិជនមុនៗគឺពួកគាត់ចំណាយថ្លៃភ្លើងប្រមាណជាមួយរយប៉ែតសិបរៀល(១៨០)ក្នុងកាលធ្វើម្ហូបមួយពេល ដែលធៀបហ្នឹងហ្គាសគឺគាត់ចំណាយប្រមាណជាបួនរយរៀល(៤០០)ក្នុងមួយពេល។

ស: តើចង្ក្រានអគ្គិសនីអ៊ីឃុកល្អជាងចង្ក្រានហ្គាសដូចម្ត៉េចខ្លះ?
ច: ចង្រ្កានអ៊ីឃុក គឺល្អជាងចង្ក្រានហ្គាសព្រោះផ្តោត និងបំពាក់សំភារៈសុវត្ថិភាព(ចង្រ្កានមិនមានអណ្តាតភ្លើង ហើយភ្លើងត្រូវបានបំលែងជាកំដៅ)ជាពិសេសនោះគឺថាមពលកំដៅប្រមាណជា៩០%ដែលបំលែងពីអគ្គិសនីគឺចូលទៅលើការចម្អិន ដែលសម្រាប់ចង្ក្រានហ្គាសគឺមានតែកំដៅប្រមាណ៥០%ប៉ុណ្ណោះដែលចូលទៅក្នុងការចម្អិនម្ហូបអាហារដែលប្រមាណជាពាក់កណ្តាលគឺភាយចូលក្នុងខ្យល់ ឬបរិយាកាស។

ស: តើការប្រើចង្រ្កានអ៊ីឃុកចំណាយប្រាក់តិចជាងការប្រើចង្កា្រនហ្គាសLPGមែនដែរទេ?
ច: ជាមធ្យមចង្រ្កានអ៊ីឃុកចំណាយតិចជាងការប្រើប្រាស់ចង្ក្រានហ្គាសLPGប្រមាណជា៥៥%។

ស: ចុះបើករណីសំពាធភ្លើងអគ្គិសនីកើនឡើងក្នុងបណ្តាញតង់ស្យុង អាចមានផលប៉ះពាល់ដល់ចង្ក្រានដែរឬទេ?
ច: ចង្រ្កានអ៊ីឃុកមានប្រព័ន្ធទប់ភ្លើងការពារការកើនឡើងជាយថាហេតុដើម្បីកុំចង្រ្កានខូច ឬឆេះជាដើម។

ស: មានអ្វីកើតឡើងប្រសិនបញ្ហាឆេះ ឬឆ្លងខ្សែរភ្លើងក្នុងចង្ក្រាន??
ច: ចង្រ្កានអ៊ីឃុក ប្រើ PRCD (កុងតាក់សុវត្ថិភាព)នៅក្នុងប្រព័ន្ធខ្សែរភ្លើងដែលមានតួនាទីកាត់ផ្តាច់ប្រព័ន្ធភ្លើងដែលចូលទៅក្នុងចង្ក្រានការពារហានិភ័យនានាដូចជាការឆក់ជាដើម។

ស: តើអាចមានគ្រោះថ្នាក់ដែលឬទេក្នុងការចម្អិនអាហារដោយប្រើថាមពលអគ្គិសនី?
ច: សម្រាប់ចង្ក្រានអ៊ីឃុក គឺផ្តោតលើសុវត្ថិភាពជាចម្បង ហើយវាជាចង្ក្រានដែលមានសុវត្ថិភាពងាយស្រួលប្រើមិនមានអណ្តាតភ្លើង ថែមទាំងចាប់ផ្តើមដំណើរការលុះណាតែយើងដាក់ឆ្នាំងលើចង្ក្រាន ហើយពេលឈប់ប្រើចង្ក្រានសីតុណ្ហភាពលើផ្ទៃចង្ក្រានចុះត្រជាក់លឿនវិញទៀតផង។



ការបង់ប្រាក់ជាមួយប្រព័ន្ធផេហ្គោ

ស: តើអតិថិជនបង់ប្រាក់តាមរបៀបណា?
ច: រាល់ការទូទាត់ពីអតិថិជនគឺធ្វើឡើងតាមបញ្ជរភា្នក់ងារវេរប្រាក់វីង

ស: តើមានការប្រាក់ក្នុងការបង់ប្រាក់តាមរយៈការបង់រំលស់តាមរយៈប្រព័ន្ធផេហ្គោដែរឬទេ?
ច: បាទគឺមិនមានការប្រាក់សម្រាប់ការបង់រំលស់តាមរយៈប្រព័ន្ធផេហ្គោទេ។ អតិថិជនគ្រាន់តែបង់ប្រាក់ទៅតាមតម្លៃដែលគាត់បានជ្រើសរើសបង់ប្រចាំខែជាការស្រេច។

ស: ចុះបើខ្ញុំមានបញ្ហាហិរញ្ញវត្ថុក្នុងពេលកំពុងបង់រំលស់តើខ្ញុំគួរធ្វើដូចម្តេច?
ច: រាល់បញ្ហាតែងតែមានដំណោះស្រាយ គឺគ្រាន់តែអ្នកទាក់ទងមកខាងក្រុមហ៊ុនហើយយើងនឹងធ្វើការពិភាក្សាអំពីជម្រើសក្នុងការបង់សងដែលសមស្របសម្រាប់លោកអ្នក។

ស: ធ្វើដូចម្តេចដើម្បីដឹង​ឬធានាថាប្រាក់ដែលបានបង់គឺចុះក្នុងបញ្ជីចង្ក្រានដែលកំពុងប្រើនោះ?
ច: ចង្ក្រានបង់រំលស់តាមប្រព័ន្ធផេហ្គោ (PAYGO) គឺមានភ្ជាប់នូវលេខកូដ និងស៊ីមនៅក្នុងនោះដែលអាចអោយទិន្នន័យនៃការទូទាត់របស់អតិថិជនធ្វើបច្ចុប្បន្នភាពជាប្រចាំ។

ស: តើខ្ញុំអាចបង់ប្រាក់ផ្តាច់បានដែរឬទេបើខ្ញុំជ្រើសរើសការបង់រំលស់តាមប្រព័ន្ធផេហ្គោ (PAYGO)កាលពីដំបូង?
ច: ប្រាកដជាបាន មិនមានការផាកពិន័យទេហើយជាពិសេសនោះគឺបើសិនជាអ្នកសម្រេចចិត្តបង់ផ្តាច់មុនពេលអ្នកបង់បានពាក់កណ្តាលនោះអ្នកនឹងទទួលបានបញ្ចុះតម្លៃ៥%ថែមទៀតផង។