1. អតិថិជនបានឯកភាពលើតម្លៃផលិតផលសរុប ​និងចំនួនទឹកប្រាក់បង់រំលស់ប្រចាំខែ ស្របទៅតាមលក្ខខណ្ឌដែលបានផ្សព្វផ្សាយ។
  2. អ្នកលក់យល់ព្រមលក់ចង្រ្កានអគ្គិសនី​(មួយ)ដោយផ្អែកលើលក្ខខណ្ឌនៃការបង់រំលស់ដែលបានព្រមព្រៀងគ្នា ដោយគ្មានគិតការប្រាក់។
  3. អតិថិជនយល់ព្រមបង់ប្រាក់ប្រចាំខែតាមរយៈក្រុមហ៊ុនវីង មិនថាតាមទីស្នាក់វីង (Wing) បញ្ជរវីង ឬ តាមរយៈកម្មវិធីវេរលុយវីងតាមទូរស័ព្ទ (Wing​ app)។
  4. អតិថិជនមានបន្ទុកទទួលខុសត្រូវក្នុងការបង់ប្រាក់ឱ្យបានគ្រប់ចំនួនតាមរយៈការបង់រំលស់ប្រចាំខែដូចដែលបានព្រមព្រៀងគ្នា។ ក្នុងករណីអតិថិជនខកខានមិនបានបង់រំលស់ប្រចាំខែទាន់ពេល ឬបញ្ឈប់ការបង់រំលស់ប្រចាំខែដោយមិនទាន់បង់សងគ្រប់ចំនួន​ អ្នកលក់មានសិទ្ធិក្នុងការដកចង្រ្កានត្រលប់មកវិញ។
  5. ប្រសិនបើអ្នកលក់សំរេចចិត្តដកចង្រ្កានមកវិញដោយសារការបង់ប្រាក់យឺតយ៉ាវ ឬការឈប់បង់ប្រាក់របស់អតិថិជន​ នោះអ្នកលក់មិនមានបន្ទុកក្នុងការទូទាត់សងប្រាក់ដែលអតិថិជនបានបង់ប្រចាំខែពីពេលកន្លងនោះទេ។
  6. ក្នុងករណីដែលអតិថិជនបាត់បង់ជីវិត ឬបាត់បង់សមត្ថភាពក្នុងការបង់សងទៅកាន់អ្នកលក់ សមាជិកក្នុងគ្រួសារផ្សេងទៀតរបស់អតិថិជនត្រូវមានកាតព្វកិច្ចបន្តលើការបង់រំលស់លើចំនួនប្រាក់ដែលនៅសល់មកកាន់អ្នកលក់។ ក្នុងករណីដែលសមាជិកគ្រួសាររបស់អតិថិជនមិនមានលទ្ធភាពក្នងការបង់រំលស់ប្រចាំខែ នោះអ្នកលក់មានសិទ្ធិក្នុងការដកហូតចង្រ្កានអគ្គិសនីមកវិញ​ ដោយមិនមានបន្ទុកក្នុងការទូទាត់សងប្រាក់ដែលអតិថិជនបានបង់ប្រចាំខែពីពេលកន្លងនោះទេ។
  7. ការធានារយៈពេល ៣ឆ្នាំស្របទៅតាមលក្ខខណ្ឌផ្សេងទៀតដែលមានចែងជាលាយលក្ខណ៍អក្សរលើប័ណ្ឌធានាដែលបានភ្ចាប់ជាមួយនឹងចង្រ្កានអគ្គិសនី។
  8. អ្នកលក់រក្សាសិទ្ធិទាំងអស់ទាក់ទងនឹងការធ្វើរពាណិជ្ជកម្មណាមួយនៃទិន្នន័យឥណទានកាបូនដែលកើតចេញពី និង/ឬ ក្នុងការតភ្ជាប់ពីចង្ក្រាន eCook នេះ
  9. ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងការផ្តល់ជូននានារួមទាំងការបញ្ចុះតម្លៃជូនអតិថិជនដោយពុំបាច់ជម្រាបពត៌មានមុននោះទេ។