ការដំណើរការចង្ក្រានជាលើកដំបូង

ជំហានទី១៖

ចង្ក្រានថ្មីដែលអតិថិជនទទួលបានជាលើកដំបូង នៅជាប់លេខកូដពីរោងចក្រនៅឡើយដើម្បីផ្ដាច់លេខកូដពីរោងចក្រអតិថិជនត្រូវចុចលេខសូន្យ (0) និងលេខប្រាំបួន (9) អោយដំណាលគ្នាក្នុងរយៈពេល២ វិនាទី។ នៅពេលដែលលេខកូដរោងចក្រផ្តាច់បានជោគជ័យ នោះអ្នកនឹងឃើញភ្លើងលោតភ្លឹបភ្លែតៗជាពណ៌បៃតង និងក្រហមនៅគ្រប់​ប៉ូតុងទាំងអស់ហើយមានលឺសំលេងរោទ៍បន្លឺឡើងចំនួន ៥ដង ផងដែរ។​

ជំហានទី២៖

ក្រោយពេលដោះលេខកូដរោងចក្ររួច អតិថិជនត្រូវធ្វើបច្ចុប្បន្នភាពចង្ក្រានដោយគ្រាន់តែចុចលើប៉ូតុងបច្ចុប្បន្នភាព (ដូចរូបខាងក្រោម) រយៈពេល៥ វិនាទីរហូតដល់លឺសម្លេង និងឃើញអក្សរ​ SYNC នៅលើ​ក្រង់ដើម្បីទទួលបានសុពលភាពប្រើប្រាស់សម្រាប់ចង្ក្រាន។ ជាធម្មតាវាអាចប្រើពេលចន្លោះពី ២ទៅ៥នាទីក្នុងការដំណើរការ ហើយកាលណាជោគជ័យភ្លើងពណ៌បៃតង និងបំភ្លឺឡើងនៅប៉ូតុង​ផេហ្គោ ដែលនៅខាងឆ្វេងដៃ​។

ការប្រើប្រាស់

របៀបបើកចង្ក្រាន

ដោតដុយចង្ក្រានរបស់អ្នកភ្ជាប់ជាមួយព្រីដែលមានភ្លើងអគ្គិសនី និង បើកចង្ក្រានរបស់អ្នកដោយគ្រាន់តែចុចប៉ូតុង បើក/បិទ ដែលមានរូបដូចខាងក្រោម។ 

ការជ្រើសរើសបន្ទះកម្តៅនៃចង្ក្រាន (សម្រាប់តែចង្ក្រានភ្លោះ)

ជ្រើសរើសបន្ទះកម្តៅណាមួយដែលអ្នកចង់ប្រើប្រាស់តាមរយៈការចុចលើប៉ូតុងរង្វង់ដែលនៅខាងឆ្វេង ឬខាងស្តាំរបស់អេក្រង់ជាការស្រេច។ ដើម្បីផ្លាស់ប្តូរបន្ទះកម្តៅដែលអ្នកចង់ប្រើទៅផ្នែកម្ខាងទៀតអ្នកអាចចុចលើ​ប៉ូតុងរង្វង់ដែលនៅផ្នែកម្ខាងទៀតនៃអេក្រង់ ពេលណាអ្នកឃើញភ្លើងក្រហមលើប៉ូតុងនោះមានន័យថាបន្ទះកម្តៅចំហៀងខាងនោះត្រូវបានជ្រើសរើស។

 

ការជ្រើសរើសឬកំណត់កម្រិតកម្តៅសម្រាប់ការចម្អិន

ជ្រើសរើសដើម្បី/កំណត់កម្រិតកម្តៅសម្រាប់ការចម្អិនដែលអ្នកពេញចិត្ត ហើយអតិថិជនជ្រើសរើសពីលេខ ០-៩។ កម្រិតកម្តៅដែលអ្នកបានជ្រើសរើសនឹងបង្ហាញនៅលើអេក្រង់។

លេខសូន្យ (0)  = គ្មានកម្តៅ

លេខប្រាំបួន (9) = កម្តៅអតិបរិមា (ខ្លាំងបំផុត)

(សម្រាប់តែចង្ក្រានភ្លោះ)

កម្រិតកម្តៅនៃបន្ទះកម្តៅខាងឆ្វេងនឹងបង្ហាញនៅផ្នែកខាងឆ្វេងនៃអេក្រង់ ហើយកម្រិតកម្តៅនៃបន្ទះកម្តៅខាងស្តាំនឹងបង្ហាញនៅផ្នែកខាងស្តាំនៃអេក្រង់។

មុខងារតម្លើងកម្តៅ(Turbo) អាចអោយអ្នកប្រើប្រាស់បង្កើនកម្រិតកម្តៅទៅតែចង្ក្រានម្ខាងដើម្បីអាចចម្អិនបានលឿនជាងមុន។

មុខងារកូនសោរ

ប៉ូតុងចាក់កូនសោរ

ដើម្បីដំណើរការមុខងារនេះបាន អតិថិជនគ្រាន់តែចុចសង្កត់ឱ្យជាប់រយៈពេល ៣ វិនាទី ចង្រ្កាននឹងមានសំលេងបន្លឺឡើង ហើយភ្លើងនឹងលេចឡើងនៅពីលើប៊ូតុងមុខងារចាក់សោរនេះ។

ដើម្បីបញ្ឈប់ដំណើរការមុនងារចាក់កូនសោរនេះវិញ អតិថិជនគ្រាន់តែចុចវាម្តងទៀត​រយៈពេល ៣វិនាទីហើយភ្លើងនៅនឹងប៊ូតុងចាក់សោរនេះនឹងបាត់ទៅវិញជាការស្រេច។

មុខងារកំណត់ពេល

ប៉ូតុងកំណត់ម៉ោង

ប៉ូតុងកំណត់ម៉ោងអាចប្រើប្រាស់ក្នុងការកំណត់ពេលបិទចង្ក្រានបន្ទាប់ពីពេលវេលាណាមួយ។ ដើម្បីដំណើរការមុខងារកំណត់ម៉ោងនេះ​អតិថិជនត្រូវ៖

  • ចុចប៉ូតុងកំណត់ម៉ោងអោយជាប់រយៈពេល៣វិនាទី រហូតដល់ចង្ក្រានបន្លឺ សម្លេង​ហើយភ្លើងលើអេក្រង់ចេញលេខសូន្យ (០០០០)។
  • ប្រើប្រាស់ប៉ូតុងលេខ ០ ដល់ ៩ សម្រាប់កំណត់នាទីដែលអ្នកចង់ប្រើ ឬបិទ អូតូម៉ាទិច។ វាអាចកំណត់បានចាប់ពី១ ដល់ ៩៩នាទី។
  • ចុចប៉ូតុងកំណត់ម៉ោងម្តងទៀត (មិនត្រូវចុចជាប់យូរទេ)ដើម្បីដំណើរការម៉ោងដែលបានកំណត់ ពេលចុចសម្លេងចង្ក្រាននឹងបន្លឺឡើង ហើយចំនួននាទីនឹងបង្ហាញលើអេក្រង់  ក្នុងទម្រង់MM:SS (នាទីៈវិនាទី)ក្នុងរយៈពេល៥វិនាទី

ដើម្បីពិនិត្យថាពេលដែលបានកំណត់នៅសល់ប៉ុន្មាន អតិថិជនគ្រាន់តែចុចប៉ូតុងកំណត់ម៉ោងនោះម៉ោងដែលនៅសល់នឹងបង្ហាញលើអេក្រង់ក្នុងរយៈពេល៥វិនាទី។

ដើម្បីបញ្ចប់មុខងារកំណត់ម៉ោងមុនដល់ម៉ោងកំណត់ អតិថិជនត្រូវចុចប៉ូតុងកំណត់ម៉ោង ហើយសង្កត់អោយជាប់រយៈពេល ៣វិនាទី

សញ្ញាបំរាម ថាចង្ក្រាននៅក្តៅ

នៅពេលដែលអតិថិជនបិទ/ឈប់ប្រើចង្ក្រានភ្លាមៗ នោះចង្ក្រាននឹងនៅតែក្តៅក្នុងរយៈពេលខ្លីដែលអាចប្រមាណជា១ទៅ២នាទី ជាសញ្ញាសម្គាល់។

ការបិទដោយស្វ័យប្រវត្តិ

ប្រសិនបើចង្រ្កានរបស់អតិថិជនត្រូវបានបើកប្រើអស់រយៈពេល ២ម៉ោងដោយគ្មានការកំណត់ ឬការផ្លាស់ប្តូរមុខងារ ឬកម្រិតកម្តៅសោះ នោះវានឹងបិទដោយស្វ័យប្រវត្តិ ដែលជាការកំណត់ដើម្បីធានានូវសុវត្ថិភាព ឬក្រែងអ្នកប្រើប្រាស់ភ្លេចបិទជាដើម។

ការសម្អាត និងការថែទាំ

ការសម្អាត

  • សូមជូតសម្អាតបន្ទះកម្តៅនិងចង្ក្រានក្រោយពីអ្នកចម្អិនអាហាររួច។ ការធ្វើបែបនេះអាចជួយការពារមិនអោយអាហារដែលបានកំពុបពេលចម្អិនទៅជាខ្លោចស្អិតជាប់ចង្ក្រាន។
  • សូមជូតសម្អាតបន្ទះកម្តៅ នៅពេលណាដែលវាចុះត្រជាក់តែប៉ុណ្ណោះ។ 
  • សូមជូតសម្អាតបន្ទះកម្តៅជាមួយក្រណាត់សើមនឹងទឹកសាប៊ូ ហើយបន្ទាប់មកទុកអោយវាស្ងួត ឬប្រើក្រណាត់ទន់ហើយស្ងួតជូតជម្រះចុងក្រោយ។
  • ម្សៅ ឬសារធាតុសូដាអាចកម្ចាត់ស្នាមប្រឡាក់ យ៉ាងល្អបំផុតជាមួយ និងមានប្រសិទ្ធិភាពខ្ពស់សម្រាប់ជូតសម្អាតកញ្ចក់មុខរាបស្មើរ ឬឧបករណ៏ដែលមានរាងកែង ឬជ្រុង ។

សូមកុំប្រើ៖

  • សារធាតុរាវសម្រាប់ការលាងសម្អាតដែលមិនរលាយ
  • បន្ទះខាត់ ឬសម្អាតសំណឹក
  • ទឹកលាងសម្អាតដែលមានជាតិកាត់ខ្លាំង ដូចជា ស្ព្រាយបាញ់សម្អាតចង្ក្រាន 
  • បន្ទះដុសសម្អាតឆ្នាំង ឬអាចម៍ដែកដុសឆ្នាំង

ហានិភ័យដែលអាចបង្ករអោយប៉ះពាល់ដល់ចង្ក្រាន

  • ឆ្នាំងនិងខ្ទះដែលមានបាតរឹង ឬធ្វើពីដីឥដ្ឋអាចបង្កអោយបន្ទះកញ្ចក់ចម្លងកម្តៅរបស់ចង្ក្រានឆ្កូត។
  • ហាមដាក់ឆ្នាំងដែលក្តៅនិងខ្ទះនៅប៉ូតុងបញ្ជា។ ការធ្វើដូច្នេះអាចបណ្តាលឱ្យ​ខូច។
  • វត្ថុរឹងៗដែលហើយធ្ងន់ធ្លាក់/ជ្រុះលើបន្ទះកម្តៅអាចធ្វើឱ្យវាខូច ឬបែកបាក់បាន។
  • សូមកុំលាង /ឬជូតសម្អាតបន្ទះកម្តៅខណៈពេលដែលកម្តៅនៅតែមានព្រោះអាចធ្វើឱ្យកញ្ចក់ខូច សូមរងចាំប្រមាណជា៣នាទីយ៉ាងហោចបន្ទាប់ពីចម្អិនរួចមុនធ្វើការសម្អាត។
  • ធុងអាលុយមីញ៉ូមនិងធុងប្លាស្ទិចនឹងរលាយ ប្រសិនបើដាក់លើបន្ទះកម្តៅរបស់ចង្ក្រាននៅពេលវាកំពុងក្តៅ។

ព័ត៌មានពាក់ព័ន្ធនឹងសុវត្ថិភាព

  • កុំទុកខ្លាញ់ឬប្រេងឆាដែលក្តៅក្បែរចង្ក្រានដោយមិនមានការប្រុងប្រយ័ត្ន។ 
  • កុំដាក់វត្ថុងាយឆេះ ឧទាហរណ៏ ក្រដាស កាតុងនៅលើបន្ទះកញ្ចក់ចម្លងកម្តៅ។
  • បន្ទះកញ្ចក់ចម្លងកម្តៅ ឬវត្ថុធាតុទាំងឡាយណាដែលធ្វើពីលោហៈដាក់នៅលើបន្ទះកញ្ចក់ចម្លងកម្តៅ នឹងប្រែជាក្តៅខ្លាំងពេលអ្នកបើកចង្ក្រានប្រើប្រាស់ សូមកុំប៉ះនឹងដៃផ្ទាល់។ សូមណែនាំកុមារតូចៗអោយនៅអោយឆ្ងាយពីឆ្នាំង ឬចង្ក្រានដែលកំពុងចម្អិនអាហារ។
  • បនា្ទប់ពីការប្រើហើយ  សូមបិទវាជានិច្ច។
  • ការជួសជុលគួរតែត្រូវបានអនុវត្តដោយអ្នកបច្ចេកទេសដែលបានបណ្តុះបណ្តាលរួច។
  • មិនត្រូវប្រើចង្ក្រានពេលអ្នកដឹងឬសង្ស័យថាមានបញ្ហា។ សូមដកឌុយចេញ ហើយទាក់ទងមកកាន់សេវាកម្មផ្នែកលក់។
  • សូមកុំដោតឌុយចង្រ្កានជាមួយព្រីភ្លើងដែលដែលមានឌុយដោតច្រើន ឬខ្សែតូច។

ការបង់ប្រាក់តាមប្រព័ន្ធ ផេហ្គោ

ការគ្រប់គ្រងការបង់ប្រាក់តាមប្រព័ន្ធ ផេហ្គោ

មានប៉ូតុងមួយចំនួននៅលើចង្រ្កានដែលទាក់ទងទៅនឹងលក្ខណៈពិសេសនៃការបង់ប្រាក់ (ផេហ្គោ)។

ប៉ូតុងផេហ្គោ - ត្រូវបានប្រើប្រាស់ដើម្បីពិនិត្យមើលចំនួនថ្ងៃដែលនៅសល់ និងសម្រាប់ចាប់ផ្តើមក្នុងការបញ្ចូលលេខកូដ ។

ប៉ូតុងបច្ចុប្បន្នភាពទិន្នន័យ - ត្រូវបានប្រើដើម្បីធ្វើធ្វើបច្ចុប្បន្នភាពទិន្នន័យ នៅពេលបង់ប្រចាំខែ ឬទូទាត់ប្រាក់រួច។ គួរចុចភ្លាមៗបន្ទាប់ពីការទូទាត់ប្រាក់ប្រចាំខែរួច។

ប៉ូតុង (ផ្កាយ)-មុខងារកំណត់ម៉ោង ក៏ត្រូវប្រើចូលគ្នាជាមួយប៉ូតុងផ្កាយដែរ ហើយមុខងារមួយទៀតគឺប្រើនៅពេលចាប់ផ្តើមបញ្ចូលលេខកូដក្នុងករណីដែលសេវាបច្ចុប្បភាពមិនដំណើរការ។

ប៉ូតុង (ទ្រុងជ្រូក)-ប្រើនៅចុងបញ្ចប់នៃការបញ្ចូលលេខកូដក្នុងករណីដែលសេវាបច្ចុប្បភាពមិនដំណើរការ។ គឺប្រើវានៅពេលតែបញ្ចូលលេខកូដប៉ុណ្ណោះ។

ការបង់ប្រាក់តាមរយៈការវេរប្រាក់នានា

ការបង់ប្រាក់គួរតែត្រូវបានធ្វើឡើងដោយការទៅជួបផ្ទាល់នៅទីតាំងរបស់បញ្ជរភ្នាក់ងារវេរលុយ (វីង) ឬតាមកម្មវិធីវេរលុយ(វីង និងអេស៊ីលីដា)តាមទូរស័ព្ទរបស់អ្នក។ លេខកូតផេហ្គោដែលជាប់នៅនឹងចំហៀងរចង្ក្រានរបស់អ្នកជាលេខសម្គាល់អតិថិជន ឬផលិតផលដែលអ្នកត្រូវធ្វើការបង់លុយ។ លេខកូដផេហ្គោនោះលើចង្រ្កាន គឺមានលេខចំនួន ៨ ឬ៩ ខ្ទង់។ សូមមើលរូបឧទាហរណ៏ខាងក្រោម៖

ការធ្វើបច្ចុប្បន្នភាពចង្រ្កាន

ក្រោយពេលបង់ប្រាក់ប្រចាំខែ អតិថិជនត្រូវធ្វើបច្ចុប្បន្នភាពចង្ក្រានភ្លាម ដើម្បីធានាថាប្រាក់ដែលបានបង់ត្រូវបានកត់ត្រាក្នុងទិន្នន័យចង្ក្រាន ហើយសុពលភាពថ្ងៃប្រើប្រាស់ និងបង់ប្រាក់លើកក្រោយនឹងកើនឡើងភ្លាមៗផងដែរ។

  • ចុចប៉ូតុង បច្ចុប្បន្នភាព រយៈពេល ៥ វិនា

  • ចង្ក្រាន នឹងបន្លឺសម្លេង ហើយពាក្យ 'SYNC' នឹងបង្ហាញនៅលើអេក្រង់ រយៈពេល ១០ វិនាទី
  • ភ្លើងអេក្រង់ពណ៌ក្រហម ដែលនៅពីលើប៊ូតុង បច្ចុប្បន្នភាព នឹងលោតភ្លឹបភ្លែតខណៈពេលដែលប៊ូតុង បច្ចុប្បន្នភាព កំពុងដំណើរការ វាអាចចំណាយពេលប្រមាណ ៥ នាទី។

***ជាក់ស្តែងការធ្វើបច្ចុប្បន្នភាពនេះវាអាចជោគជ័យបានក៏អាស្រ័យលើទីតាំងដាក់ចង្ក្រានដែរ​ ហើយក្នុងករណីវាមិនបានជោគជ័យ យើងខ្ញុំសំណូមពរអោយអតិថិជនជួយធ្វើវាអោយបាន២ ទៅ ៣ដង ឬសាកប្តូរទីតាំងចង្ក្រានទៅកន្លែងដែលមានសេវាទូរស័ព្ទល្អ​ដើម្បីអោយដំណើរការបានជោគជ័យ។ ប្រសិនបើសាកល្បងហើយនៅតែមិនជោគជ័យនោះអតិថិជនអាចប្រើជម្រើសចុចលេខកូដដែលអតិថិជនទទួលបានសារក្នុងទូរស័ព្ទជាដំណោះស្រាយជំនួស។
ដើម្បីចុចលេខកូដ អតិថិជនត្រូវ៖

ចុចប៉ូតុងផេហ្គោ  រួចប៉ូតុងផ្កាយ (*) ហើយលេខកូដ១៤ខ្ទង់ពីសារទូស័ព្ទដៃ និងចុងក្រោយប៉ូតុងទ្រុងជ្រូក(#) ។

ក្រោយពេលចុចរួចនោះអតិថិជន នឹងឃើញចំនួនថ្ងៃសុពលភាពថ្មីនៅលើអេក្រង់របស់ចង្ក្រាន។

ការពិនិត្យមើលថ្ងៃដែលនៅសល់

ដើម្បីពិនិត្យមើលចំនួនថ្ងៃដែលនៅសល់ មុននឹងបង់ប្រាក់គឺត្រូវចុចប៊ូតុងផេហ្គោ ហើយថ្ងៃដែលនៅសល់នឹងបង្ហាញនៅលើអេក្រង់ រយៈពេល ១០ វិនាទី។.

សញ្ញាបញ្ជាក់ពីសុពលភាពមុនដល់ថ្ងៃបង់ប្រាក់

ភ្លើងនៅលើ​ប៉ូតុងផេហ្គោនឹងបង្ហាញដូចតារាងខាងក្រោម នៅពេលចង្រ្កានជិតអស់សុពលភាព​ ឬថ្ងៃបង់ប្រាក់ (៤៨ម៉ោងមុនពេលបង់ប្រាក់ខែថ្មី)។

លេខទំនាក់ទំនងខាងផ្នែកសេវាកម្មបច្ចេកទេស

ប្រសិនបើអតិថិជនមានបញ្ហាលើការប្រើប្រាស់ ឬចំងល់ណាមួយសូមទំនាក់ទំនងទៅកាន់ផ្នែកសេវាកម្មបច្ចេកទេសតាមរយៈលេខ៖

071 55 33 196/ 077 839 834 / 070 860 241

លេខកូដដែលជាសញ្ញាថាចង្ក្រានមានបញ្ហា

ចង្រ្កានមាននេះលក្ខណៈពិសេសមួយចំនួនដែលកំណត់ឡើងសម្រាប់ការការពារទាំងអ្នកប្រើប្រាស់ និងគ្រឿងបរិក្ខាររបស់ចង្រ្កាន។ លេខកូដសម្គាល់បញ្ហានីមួយនឹងបង្ហាញនៅលើអេក្រង់ពេលបញ្ហាទាំងនោះកើតឡើង។ សូមចំណាំដូចតារាងខាងក្រោម៖